ប៉ៃលិន៖ នារសៀលថ្ងៃសុក្រ ១១ កើត
ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព
និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សូមអរគុណ!